Friday, August 5, 2016
ជ្រូកជាប់ជុច
គ្រាន់តែលឺឈ្មោះម្ហូបមួយមុខនេះ!! មិត្តទាំងអស់គ្នាប្រាដកជាមានការចាប់អារម្មណ៍ជាមិនខានឡើយ!! តើមិត្តទាំងអស់ចង់ចេះធ្វើម្ហូបមួយមុខនេះទេ? ចឹងសូមអនុវត្តតាមជំហ៊ានដូចខាងក្រោម៖
គ្រឿងផ្សំ៖
1. ត្រឡាច ១ ចៀរយកបណ្តូលចេញ
2. សាច់ជ្រូក បីខាំ
3. ផ្សិតត្រចៀកកណ្តុរ ហាន់ល្អិតៗ ១ស្លាបព្រា
4. ស្លឹកខ្ទឹម បួនដើម
5. ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
6. ពងមាន់១
7. ម្សៅឆា កន្លះស្លាបព្រាកាហ្វេ
8. អំបិល ចុងស្លាព្រា
9. ម្សៅស៊ុបមីគៀវ ១ស្លាបព្រាកាហ្វេ
10. ស្ករ កន្លះស្លាបព្រាកាហ្វេ
11. ម្រេច កន្លះស្លាបព្រាកាហ្វេ
របៀបធ្វើ៖
1. លាយសាច់ជ្រូកជាមួយ អំបិល ខ្ទឹមស ស្លឹកខ្ទឹម ពងមាន់ ម្សៅឆា ម្រេច ស្ករ ទាំងអស់ចូលគ្នា។
2. ញាត់ចូលក្នុងត្រឡាច ដែលកាត់កង់ ចោះបណ្តូលចោល។
3. ដាំទឹកអោយពុះ រួចបង់ត្រឡាចញាត់ ចូល រួចរំងាស់ទាល់តែផុយសាច់ត្រឡាច។
4. ភ្លក់និងថែមថយ សាបប្រៃ តាមចំណួលចិត្ត។
5. បើចង់អោយមានរសជាតិប្លែក សូមបង់បង្គាក្រៀម ចូលក្នុងទឹកស្ងោរ ពេលដាំពុះ មុននឹងដាក់ត្រឡាចចូល។ បើដាក់បង្គាស្រស់ សូមដាក់ ពេលមុនលើកស្ងោរចុះពីចង្រ្កាន៕
ជ្រូកជាប់ជុច
Reviewed by Unknown
on
12:24:00 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment