ថ្ងៃនេះ EZCOOKINGMENU សូមណែនាំបងប្អូនទាំងអស់គ្នា នូវមុខម្ហូបស្ងោរម្តងវិញ គឺរបៀរស្ងោរម្រះ ញាត់មីស៊ួ និងសាច់ជ្រូកចិញ្ចាំ្រ។ តោះ!! ចាប់ផ្តើមអនុវត្តទាំងអស់គ្នាដូចតទៅ៖
1. ម្រះ២ផ្លែ(កាត់ជាកង់ៗ)
2. សាច់ជ្រូក២០០ក្រាម(សាច់បីជាន់)
3. មីស៊ួ(១ដុំតូចកាត់ជាកំណាត់ៗ)
4. ខ្ទឹមស៤កំពឹស
5. ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ
6. ស្ករស២ស្លាបព្រាកាហ្វេ
7. ប៊ីចេងឬម្សៅស៊ុប១ស្លាបព្រាកាហ្វេ
8. ទឹកត្រី១ស្លាបព្រាបាយ
9. អំបិល ឬ១ស្លាបព្រាកាហ្វេ
10. ស្លឹកខ្លឹម នឹងម្រេចបន្តិច
11. ទឹក១លីត្រ។
វិធីធ្វើ៖
1. យកម្រះមកកាត់ជា២ឬ៣កង់ទៅតាមផ្លែវែងឬខ្លី រួចយកឆ្គៀលគ្រាប់ចេញ។
2. បន្ទាប់មកយកវាទៅស្រុះទឹកក្ដៅបន្តិចដើម្បកាត់បន្ថយជាតិល្វីង។
3. យកសាច់ជ្រូកមកចិញ្ចាំ្រជាមួយបង្គាក្រៀម ខ្ទឹមអោយម៉ត់ រួចហើយដាក់ចាន ចាក់ទឺកស៊ីអ៊ីវចូល ម្រេច ប៊ីចេង ស្ករ មីស៊ួ ច្របល់អោយសព្វ រួចញាត់ចូលក្នុងម្រះ។
4. ដាក់ដាំអោយក្ដៅដោយបង់ ប៊ីចេង ស្ករ ទឹកត្រី អំបិលបន្តិច ដើម្បីអោយទឺកស៊ុបមានជាតិ ហើយដាក់ម្រះដែលញាត់រួចទៅស្ងោរប្រហែល១០នាទីរហូតដល់ឆ្អិន
5. រួចដួសដាក់ចានហើយរួចស្លឹកខ្ទឹមពីលើជាស្រេច
No comments:
Post a Comment