មិត្តិទាំងអស់ប្រហែលជាធ្លាប់ភ្លក់រសជាតិសាច់គោងៀតធម្មតារួចមកហើយ ដូច្នេះថ្ងៃនេះ EZCOOKINGMENU សូមណែនាំអំពីវិធីធ្វើ សាច់គោងៀតទឹកឃ្មុំ វិញម្តង។
សាច់គោងៀតទឹកឃ្មុំ គឺជាមុខម្ហូបមួយបែប ដែលយើងអាចរក្សាវាទុកបានយូ អាចយកវាទៅចៀន ឫអាំងតាមចំនូលចិត្តបាន ដើម្បីបរិភោគតាមតម្រូវការនៅថ្ងៃណាមួយ។ តោះ!! ចាប់ផ្តើម អនុវត្តទាំងអស់គ្នាដូចតទៅ។
គ្រឿងផ្សំ៖
- សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
- ទឹកត្រី ១ ស្លាបព្រាបាយ
- អំបិល ១ ស្លាបព្រាបាយ
- ប្រេងល្ង ២ ស្លាបព្រាបាយ
- ទឹកឃ្មុំ ៣ស្លាបព្រាបាយ
- បីចេង ២ ស្លាបព្រាកាហ្វេ
- ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
- ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ
- ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
វិធីធ្វើ៖
- ដំបូងយកសាច់គោមកប្រឡាក់គ្រឿងផ្សំទាំងអស់រួមមាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូលគ្នាឲ្យសព្វ។
- យកសាច់គោដែលប្រឡាក់រួចដាក់ចូលក្នុងទូទឹកកកទុករយៈពេលប្រហែលជា ២ម៉ោង។
- ២ម៉ោងក្រោយមកយកសាច់គោដាក់ហាលឲ្យក្រៀម អ្នកអាចយកវាទៅអាំង ឬចៀនតាមការចូលចិត្ត៕
No comments:
Post a Comment