Friday, August 5, 2016
បបរមាន់ពិសេសជាំយួស៊ុតខ្មៅ
ជាទូទៅ មិត្តទាំងអស់គ្នា ប្រាកដជាធ្លាប់បានចម្អិនបបរហើយ!! ថ្ងៃនេះ EZCOOKINGMENU សូមណែនាំនូវរបៀបចម្អិន បបរមាន់ពិសេសជាមួយស៊ុតខ្មៅវិញម្តង។ ចាប់ផ្តើម អនុវត្តទាំងអស់គ្នាដូចតទៅ៖
គ្រឿងផ្សំ
1. សាច់មាន់ ១ភ្លៅ
2. ស៊ុតខ្មៅឆ្អិន ១គ្រាប់
3. ជីវ៉ាន់ស៊ុយហាន់រួច ១ស្លាបព្រាបាយ
4. ជីរណា ១គល់
5. អង្ករ ១០០ក្រាម
6. ស្ករស ១ស្លាបព្រាកាហ្វេកន្លះ
7. អំបិល ១ស្លាបព្រាកាហ្វេ
8. ម្រេចគ្រាប់ ៥ទៅ៦គ្រាប់
9. ម្រេចម៉ត់ស ១ ចុងស្លាបព្រា
10. ខ្ទឹមស ៥កំពឹស
11.ទឹកស៊ីអ៊ីវ ១ ស្លាបព្រា
12. ខ្ទឹមបំពង ១ ស្លាបព្រា
13. ស្លឹកខ្ទឹម ២ គល់។
វិធីធ្វើ
1. ជាចំនុចចាប់ផ្តើមដែលអ្នកត្រូវធ្វើ កាត់ហាន់ជីរណា ចិញ្ច្រាំខ្ទឹម ២កំពឹស និងស្លឹកខ្ទឹម ជាមុន។ យកសាច់ភ្លៅមាន់ពាក់កណ្តាល យកមកភ្លើយយកតែសាច់ រួចចិញ្ច្រាំវាអោយម៉ត់ បន្ទាប់មករោយម្រេចស ជីវ៉ាន់ស៊ុយ ហើយដាក់ទឹកស៊ីអ៊ីវចូល ច្របល់ចូលគ្នាឱ្យសព្វទុកអោយចូលជាតិ ធ្វើការមូលវាជាដុំតូចៗ។
2. ជាបន្តមកទៀត អ្នកត្រូវដាក់ដាំទឹកអោយពុះ ក្រោយមកបង់ខ្ទឹមស (ដំឱ្យសំប៉ែត) ម្រេចគ្រាប់ ជីវ៉ាន់ស៊ុយ ភ្លៅមាន់ដែលនៅសល់ចូល បន្ថែមអំបិល រួចធ្វើការរំងាស់វា អោយចេញជាតិ និងឆ្អិនសាច់។ ក្រោយពីសាច់ឆ្អិនហើយ អ្នកអាចស្រង់យកខ្ទឹម ជី និងសាច់ចេញ(ដើម្បីធ្វើការបេះសាច់វាជាសរសៃ) ដាក់អង្ករដែលលាងរួចចូល ស្ងោរអង្ករឱ្យរីកក្លាយទៅជាបបរ និងដាក់ស្ករស សាច់ដែលមូលជាដុំៗចូល។ ពេលញ៉ាំ អ្នកអាចពុះស៊ុតខ្មៅជា ៤ ចម្រៀក បន្ទាប់មក យកមកដាក់ពីលើបបរ ហើយបន្ថែមសាច់ដែលហែករួច ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ខ្ទឹមបំពង ម្រេចសពីលើ។
ចំណាំ៖ មិត្តទាំងគ្នាអាចថែមគ្រៀងដូចជា ខ្ញីហាន់ និងឆាខ្វៃ ឬក៏ស៊ុត ១គ្រាប់ទៀតក៏បានទៅតាមចំណូលចិត្ររបស់អ្នក។
បបរមាន់ពិសេសជាំយួស៊ុតខ្មៅ
Reviewed by Unknown
on
12:16:00 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment