Thursday, August 4, 2016

សម្លម្ជូកញ្ឆែតក្បាលត្រី


ថ្ងៃនេះ EZCOOKINGMENU សូមណែនាំជូនប្រិយមិត្តទាំងអស់គ្នា ពីរបៀបចម្អិន សម្លម្ជូកញ្ឆែតក្បាលត្រី ដែលមានរសជាតិឆ្ងាញ់ជាប់មាត់។ ដូចនេះសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

គ្រឿងផ្សំ:
1. ក្បាលត្រីមួយ ៦-៧ខាំ
2. កញ្ឆែត ១គីឡូ
3. កាពិ កន្លះខាំ
4. ម្ទេសឆ្អើរ ៥-៦ គ្រាប់
5. ខ្ទឹមស ១មើម
6. រំដេង
7. ស្ករត្នោត
8. ប៊ីចេង
9. អំអិលទុំ

វិធីធ្វើ:
1. ពុះក្បាលត្រីជាពីរ ហើយលាងអោយស្អាត
2.​ យកកញ្ឆែត កាត់ជាកង់ៗ ហើយលាងទឹកអោយស្អាត
3. យកម្ទេសឆ្អើរត្រាំទឹកអោយទន់
4. កាត់រំដេងជាដុំតូចៗ រួចដំតិចៗ
5. ស្រង់ម្ទេសឆ្អើរដែលត្រាំ មកចិញ្ច្រាំអោយម៉ត់ រួចចិញ្ច្រាំខ្ទឹមសជាមួយម្ទេសឆ្អើរតែម្តង។
6.ដាក់ឆ្នាំង ឆាខ្ទឹមស ម្ទេសចិញ្ច្រាំ រំដេង កាពិចូលគ្នា ហើយដាក់ស្ករត្នោត ប៊ីចេង ឆាអោយឡើងជើងអង្គ្រង រួចចាក់ទឹកចូល ដាំអោយពុះ ដាក់អំពិលទុំជ្រំចូល រួចដាក់ក្បាលត្រីចូល រម្ងាស់អោយពុះ ១០នាទី
7. បន្ទាប់មក ដាក់កញ្ឆែតអោយពុះម្តងទៀតជាការស្រេច៕


No comments:

Post a Comment

Author