Thursday, August 4, 2016

សម្ល​ម្ជូរ​បង្គា


សួរស្តី!! ប្រិយមិត្តដែលចូលចិត្តសម្លទាំងអស់គ្នា ថ្ងៃនេះ EZCOOKINGMENU សូមបង្ហាញជូនវិធីធ្វើ សម្ល​ម្ជូរ​បង្គា។ សូមអនុវត្តដូចតទៅ៖

គ្រឿងផ្សំ៖
1. បង្គា
2. ប៉េងប៉ោះ
3. ម្នាស់
4. ត្រឡាច
5. ជីររណារ
6. ម្អម
7. សណ្ដែក​បណ្ដុះ
8. ខ្ទឹមស
9. ម្សៅ​ស៊ុប
10. ស្ករស
11. ទឹក​អំពិល
​12. ទឹកស៊ុប​ឆ្អឹង​ជ្រូក

វិធីធ្វើ៖
1. យក​បង្គា​ទៅ​បក​សម្បក​ រួច​វះ​ខ្នង​លាង​ទឹក​ឲ្យ​ស្អាត។
2. បន្ទាប់​មក​ត្រូវ​ចិតបន្លែ​ជា​ចំណិច​តូច​ល្មម​ឲ្យ​រៀបរយ។
3. ចាប់​ផ្ដើម​ដាំ​ទឹក​ស៊ុប​ឲ្យ​ពុះរួច​ដាក់​គ្រឿង​ផ្សំ​ដូច​ជា ម្សៅស៊ុប និង​ស្ករស​បន្តិច​ចូល មុន​នឹង​ច្រូច​ទឹក​អំពិល។
4. បន្ទាប់​មក​ទៀត​ដាក់ ប៉េងប៉ោះ ម្នាស់ ត្រឡាច ចូល​​ឲ្យ​ឆ្អិន​ល្មម មុន​នឹង​ដាក់​បង្គា​ស្រស់ និង​សណ្ដែក​បណ្ដុះ​ចូល​ឲ្យ​ពុះ​ម្ដង​ទៀត។

ចំណាំ៖ សំរាប់ ​ជីរ​រណារ ម្អម និង​ខ្ទឹម​បំពង​ចូល​ឲ្យ​ឈ្ងុយ​ គួរតែបង់ នូវពេលដោសសម្លរដាក់ចាន។


No comments:

Post a Comment

Author