Thursday, August 4, 2016

ឆាខ្ញីជាមួយឆ្អឹង​ជំនីរ​ជ្រូក​


សួរស្ត!! ប្រិយមិត្ត EZCOOKINGMENU ទាំងអស់គ្នា ថ្ងៃនេះពិតជាពិសេសណាស់ សូមបង្ហាញជូនពីរបៀបឆាខ្ញីឆ្អឹង​ជំនីរ​ជ្រូក។ សូមអនុវត្តតាមជំហ៊ានខាងក្រោម៖

គ្រឿងផ្សំ៖
1. ឆ្អឹង​ជំនីរ​ជ្រូក (ជាប់​ឆ្អឹង​ខ្ចី)
2. ខ្ញី​ចាស់
3. ស្លឹក​ក្រូចសើច
4. ស្លឹក​ខ្ទឹម
5. ខ្ទឹមស
6. ម្ទេស
7. ទឹកត្រី​កោះកុង
8. ប្រេងឆា
9. ម្សៅស៊ុប
10. ស្ករស
​11. អំបិល

វិធីធ្វើ៖
1. ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​វែងៗ​
2. រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា
3. រួច​សឹម​ស្រង់​វា​ទុក​មួយ​អន្លើ។
4. ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជា​កង់ៗ​ហើយ​ប្រឡាក់​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ ព្រមទាំង​គ្រឿងផ្សំ​រសជាតិ​មាន​ម្សៅស៊ុប ស្ករស និង​អំបិល តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ។
5. បន្ទាប់មក​ដាក់​ខ្ទះ​ឲ្យ​ក្ដៅ រួច​ចាក់​ប្រេងឆា​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ។
6. ឆា​ឆ្អឹង​ជំនីរជ្រូក​ដោយ​បន្ថែម​ទឹក​បន្តិច​ដើម្បី​កុំ​ឲ្យ​វា​ខ្លោច។
7. ពេល​ដែល​ឆ្អឹង​ជំនីរ​ឆ្អិន ចាប់ផ្ដើម​ដាក់​ខ្ញី​បំពង​ចូល រួច​បន្ត​រំលីង​ឲ្យ​ស្ងួត​ សឹម​ដាក់​ស្លឹក​ក្រូច​សើច គល់​ខ្ទឹម និង​ម្ទេស ហើយ​ដួស​ដាក់​ចាន។

ចំណាំ៖ 
1. ចំពោះ​វិធី​លាយ​ទឹកត្រី​កោះកុង​នោះ​គឺ​ដំបូង​ត្រូវ​បុក​ខ្ទឹម​ស​ឲ្យ​ច្រើន​ ជាមួយ​នឹង​ម្ទេស​ស្រស់ ហើយ​​ច្របាច់​ក្រូចឆ្មារ មុន​នឹង​ចាក់​ទឹកត្រី​ និង​ស្ករស​កូរ​ឲ្យ​សព្វ​​ជា​ការស្រេច។
2. ឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆា​ខ្ញី​​នេះ​អាច​ទទួលទាន​ជ្រលក់​ជាមួយ​ទឹកត្រី​កោះកុង។


No comments:

Post a Comment

Author