វិធីចម្អិនម្ហូបថ្មីៗ

Tuesday, September 6, 2016


មិត្តទាំងអស់គ្នា ប្រាកដជា​ធ្លាប់ភ្លក់រសជាតិគួងរួចមកហ់ើយ តែប្រហែលជាមិនទាន់ដឹងពីវិធីធ្វើនៅឡើយ។ ថ្ងៃនេះ​ EZCOOKINGMENU​ សូមណែនាំនូវរបៀបចម្អិន​​ គួង និងទឹកត្រី៖

គ្រឿងផ្សំ
1. សាច់ជ្រូកបីជាន់ ៥០០ក្រាម ស្ងោរឆ្អិនហាន់បន្ទះស្តើងៗ(ពេលស្ងោរទឹកពុះដាក់អំបិលចូលបន្តិច)
2. នំបញ្ចុក ៥០០ក្រាម
3. បង្គា ៤០០ក្រាម យកក្បាល, សំបកចេញស្រុះឲ្យឆ្អិនល្មមពុះជាពីរ
4 ប្រហិតសាច់ជ្រូក ១ដុំហាន់បន្ទះស្តើង
5. សាឡាដ ១៤០ក្រាម
6. ជីគ្រប់មុខ ១ចាន
7. សណ្តែកបណ្តុះ ១៥០ក្រាម
8. ត្រសក់ ២ផ្លែចិតជារាងវែង
9. គុយទាវបន្ទះស្រស់ ឬក្រៀម

វិធីធ្វើ
1. ដំបូងយកគុយទាវ ១បន្ទះមកដាក់លាឲ្យស្មើរ បន្ទាប់មកយកសាឡាដ, នំបញ្ចុក, ជីគ្រប់មុខ, សណ្តែកបណ្តុះ, ត្រសក់, បង្គា, សាច់ជ្រូក និងប្រហិត ១មុខបន្តិច ឬតាមដែលចូលចិត្តដាក់នៅចំហៀងខាងមុខ។
2. បន្ទាប់ពីដាក់គ្រប់រួចរាល់ហើយចាប់ផ្តើមមូរវាឲ្យទៅជារាងមូល មូរម្តងមួយៗរហូតទាក់តែអស់។
3. នៅពេលដែលមូររួចរាល់អស់ហើយ អ្នកអាចយកវាទៅញ៉ាំផ្ទាប់ជាមួយនិងទឹកត្រីបានហើយ។

សម្រាប់វិធីធ្វើទឹកត្រី៖

គ្រឿងផ្សំ
1. ទឹក ៤០០មីលីលីត្រ
2. ទឹកខ្មេះ ១០០មីលីលីត្រ
3. ទឹកត្រី ១០០មីលីលីត្រ
4. ស្ករស ២៣០ក្រាម
5. ខ្ទឹមស ៣-៤កំពឹសហាន់
6. ខ្ទឹមក្រហម ១ដុំហាន់
7. ប៊ីចេង ចុងស្លាបព្រាកាហ្វេ
8. ម្ទេសហាន់បញ្ឆិត ដាក់តាមចំណូលចិត្ត
9. សណ្តែកដីលីងបុក កន្លះចានចង្កឹះ ដាក់ពេលញ៉ាំ

វិធីធ្វើ
1. យកគ្រឿងផ្សំលាយចូលគ្នាទាំងអស់ ទុកតែសណ្តែកដីលីងដាក់ពេលញ៉ាំ។

0

Monday, August 8, 2016


សួរស្តី!!​ ប្រិយមិត្ត EZCOOKINGMENU ដែលចូលចិត្តនូវវិធីម្ហូប។ ពេលនេះសូមបង្ហាញនូវរបៀបធ្វើ ​ត្រីចៀនចួន​ពិសេសដែលមានរសជាតិឆ្ងាញ់ជាប់មាត់។ តោះ!! ចាប់ផ្តើម!!

គ្រឿងផ្សំ៖
1. ទឹកត្រី ១ពែង
2. ទឹកខ្មេះ ១ពែង
3. ស្ករស ២ពែង
4. ទឹក ២ពែង
5. អំបិល ចុងស្លាបព្រាកាហ្វេ
6. ខ្ទឹមសចិញ្ច្រាំ ៥ស្លាបព្រាបាយ
7. ម្ទេសចិញ្ច្រាំ ២ស្លាបព្រាបាយ
8. ខ្ទឹមក្រហមហាន់ស្តើងៗ មួយក្តាប់
9. ម្សៅឆា ២ស្លាបព្រាកាហ្វេ
10. ទឹក ៦ស្លាបព្រា

វិធីធ្វើ ៖
1. យកត្រីកន្លះគីឡូ ទៅដាក់បំពង អោយឆ្អិនស្រួយស្បែក ទើបស្រង់ដាក់ចាន។
2. យកទឹកខ្មេះ១ពែង លាយ ខ្ទឹមសខ្ទឹមក្រហម និង ម្ទេស ទុកមួយអន្លើ។
3. ដាំទឹក២ពែង អោយពុះ ថែមស្ករ និង ទឹកត្រី។
4. យកទឹកខ្មេះលាយខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ទៅចាក់ក្នុង ទឹកឆ្អិននោះ កូរអោយសព្វ ភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។
5. យកទឹកលាយជាមួយម្សៅឆា កូរអោយសព្វ ទើបយកទៅចាក់ក្នុងឆ្នាំងទឹកត្រីផ្អែម កូរអោយពុះសព្វ ទើបយកទៅចាក់លើត្រីចៀន។
6. បើចង់ឆ្ងាញ់ ដាក់ម្ជូរក្រសាំង ជំនួសទឹកខ្មេះ។

0

Friday, August 5, 2016


គ្រាន់តែលឺឈ្មោះ​ម្ហូប​មួយមុខ​នេះ!! មិត្តទាំងអស់គ្នា​ប្រាដកជាមាន​ការចាប់អារម្មណ៍​ជាមិនខានឡើយ!! ​តើមិត្តទាំងអស់ចង់ចេះធ្វើម្ហូបមួយមុខនេះ​ទេ? ចឹងសូម​អនុវត្ត​តាមជំហ៊ានដូច​ខាងក្រោម៖

គ្រឿងផ្សំ៖
1. ត្រឡាច ១ ចៀរយកបណ្តូលចេញ
2. សាច់ជ្រូក បីខាំ
3. ផ្សិតត្រចៀកកណ្តុរ ហាន់ល្អិតៗ ១ស្លាបព្រា
4. ស្លឹកខ្ទឹម បួនដើម
5. ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
6. ពងមាន់១
7. ម្សៅឆា កន្លះស្លាបព្រាកាហ្វេ
8. អំបិល ចុងស្លាព្រា
9. ម្សៅស៊ុបមីគៀវ ១ស្លាបព្រាកាហ្វេ
10. ស្ករ កន្លះស្លាបព្រាកាហ្វេ
11. ម្រេច កន្លះស្លាបព្រាកាហ្វេ

របៀបធ្វើ៖
1. លាយសាច់ជ្រូកជាមួយ អំបិល ខ្ទឹមស ស្លឹកខ្ទឹម ពងមាន់ ម្សៅឆា ម្រេច ស្ករ ទាំងអស់ចូលគ្នា។
2. ញាត់ចូលក្នុងត្រឡាច ដែលកាត់កង់ ចោះបណ្តូលចោល។
3. ដាំទឹកអោយពុះ រួចបង់ត្រឡាចញាត់ ចូល រួចរំងាស់ទាល់តែផុយសាច់ត្រឡាច។
4. ភ្លក់និងថែមថយ សាបប្រៃ តាមចំណួលចិត្ត។
5. បើចង់អោយមានរសជាតិប្លែក សូមបង់បង្គាក្រៀម ចូលក្នុងទឹកស្ងោរ ពេលដាំពុះ មុននឹងដាក់ត្រឡាចចូល។ បើដាក់បង្គាស្រស់ សូមដាក់ ពេលមុនលើកស្ងោរចុះពីចង្រ្កាន៕

0


​មិត្តិ​ទាំងអស់ប្រហែល​ជា​ធ្លាប់ភ្លក់រសជាតិ​សាច់​គោងៀតធម្មតារួចមកហើយ ដូច្នេះថ្ងៃនេះ EZCOOKINGMENU ​សូមណែ​នាំអំពីវិធីធ្វើ ​សាច់គោ​ងៀត​ទឹកឃ្មុំ វិញម្តង។

សាច់គោងៀតទឹកឃ្មុំ គឺជាមុខម្ហូបមួយបែប ដែលយើងអាចរក្សាវាទុកបានយូ អាចយកវាទៅចៀន ឫអាំងតាមចំនូលចិត្តបាន ដើម្បីបរិភោគតាមតម្រូវការនៅថ្ងៃណាមួយ។ ​តោះ!! ចាប់ផ្តើម ​អនុវត្ត​ទាំងអស់​គ្នាដូច​តទៅ។

គ្រឿងផ្សំ៖
  1. សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
  2. ទឹកត្រី ១ ស្លាបព្រាបាយ
  3. អំបិល ១ ស្លាបព្រាបាយ
  4. ប្រេងល្ង ២ ស្លាបព្រាបាយ
  5. ទឹកឃ្មុំ ៣ស្លាបព្រាបាយ
  6. បីចេង ២ ស្លាបព្រាកាហ្វេ
  7. ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
  8. ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ
  9. ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ

វិធីធ្វើ៖
  1. ដំបូង​យក​សាច់​គោមក​ប្រឡាក់​គ្រឿង​ផ្សំ​ទាំង​អស់រួម​មាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូល​គ្នាឲ្យ​សព្វ​។
  2. យក​សាច់​គោ​ដែល​ប្រឡាក់​រួច​ដាក់​ចូល​ក្នុង​ទូទឹកកកទុក​រយៈពេលប្រហែលជា ២ម៉ោង។
  3. ២ម៉ោង​ក្រោយ​មក​យក​សាច់​គោដាក់​ហាល​ឲ្យ​ក្រៀម អ្នកអាច​យក​វា​ទៅ​អាំង ឬចៀន​តាម​ការ​ចូល​ចិត្ត​៕



0


ជាទូទៅ មិត្តទាំងអស់គ្នា ប្រាកដជា​ធ្លាប់បាន​ចម្អិន​បបរហើយ!!​​ ថ្ងៃនេះ​ EZCOOKINGMENU​ សូមណែនាំនូវរបៀបចម្អិន​​ បបរ​មាន់​ពិសេសជាមួយស៊ុតខ្មៅ​វិញម្តង។​ ចាប់ផ្តើម ​អនុវត្ត​ទាំងអស់​គ្នាដូច​តទៅ៖

គ្រឿងផ្សំ
1. សាច់មាន់​ ១ភ្លៅ​
2. ស៊ុតខ្មៅ​ឆ្អិន​ ១គ្រាប់​
3. ជីវ៉ាន់ស៊ុយ​ហាន់រួច​ ១ស្លាបព្រាបាយ​
4. ជីរណា​ ១គល់​
5. អង្ករ​ ១០០ក្រាម​
6. ស្ករស​ ១ស្លាបព្រាកាហ្វេ​កន្លះ​
7. អំបិល​ ១ស្លាបព្រាកាហ្វេ
8. ម្រេចគ្រាប់​ ៥​ទៅ​៦​គ្រាប់​
9. ម្រេច​ម៉ត់​ស​ ១ ចុង​ស្លាបព្រា​
10. ខ្ទឹមស​ ៥​កំពឹស​
11.ទឹកស៊ីអ៊ីវ​ ១ ស្លាបព្រា
12. ខ្ទឹមបំពង​ ១ ស្លាបព្រា
13. ស្លឹកខ្ទឹម​ ២ គល់​។​

វិធីធ្វើ
1. ជា​ចំនុច​ចាប់ផ្តើម​ដែល​អ្នក​ត្រូវ​ធ្វើ​ កាត់​ហាន់​ជីរណា​ ចិញ្ច្រាំ​ខ្ទឹម​ ២​កំពឹស​ និង​ស្លឹកខ្ទឹម​ ជាមុន​។​ យក​សាច់​ភ្លៅមាន់​ពាក់កណ្តាល​ យកមក​ភ្លើយ​យក​តែ​សាច់​ រួច​ចិញ្ច្រាំ​វា​អោយ​ម៉ត់ ​បន្ទាប់មក​រោយ​ម្រេចស​ ជីវ៉ាន់ស៊ុយ​ ហើយ​ដាក់​ទឹកស៊ីអ៊ីវ​ចូល​ ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ទុក​អោយ​ចូល​ជាតិ ធ្វើការ​មូល​វា​ជា​ដុំ​តូចៗ​។​

2. ជា​បន្ត​មក​ទៀត​ អ្នក​ត្រូវ​ដាក់​ដាំទឹក​អោយ​ពុះ​ ក្រោយមក​បង់​ខ្ទឹមស​ (ដំ​ឱ្យ​សំប៉ែត​) ម្រេចគ្រាប់​ ជីវ៉ាន់ស៊ុយ​ ភ្លៅមាន់​ដែល​នៅសល់​ចូល​ បន្ថែម​អំបិល​ រួច​ធ្វើការ​រំងាស់​វា​ អោយ​ចេញ​ជាតិ​ និង​ឆ្អិន​សាច់​។​ ក្រោយពី​សាច់​ឆ្អិន​ហើយ​ អ្នក​អាច​ស្រង់​យក​ខ្ទឹម​ ជី​ និង​សាច់​ចេញ​(ដើម្បី​ធ្វើការ​បេះ​សាច់​វា​ជា​សរសៃ​) ដាក់​អង្ករ​ដែល​លាង​រួច​ចូល​ ស្ងោរ​អង្ករ​ឱ្យ​រីក​ក្លាយទៅជា​បបរ​ និង​ដាក់​ស្ករស​ សាច់​ដែល​មូល​ជា​ដុំៗ​ចូល​។​ ពេល​ញ៉ាំ​ អ្នក​អាច​ពុះ​ស៊ុតខ្មៅ​ជា​ ៤ ចម្រៀក​ បន្ទាប់មក​ យក​មក​ដាក់​ពីលើ​បបរ​  ហើយ​បន្ថែម​សាច់​ដែល​ហែក​រួច​ ស្លឹកខ្ទឹម​ ជីវ៉ាន់ស៊ុយ​ ខ្ទឹមបំពង​ ម្រេចស​ពីលើ​។​

ចំណាំ៖ មិត្តទាំងគ្នា​អាចថែម​គ្រៀងដូចជា ខ្ញី​ហាន់​ និងឆាខ្វៃ​ ឬក៏​ស៊ុត​ ១គ្រាប់ទៀតក៏បានទៅ​តាម​ចំណូលចិត្ររបស់អ្នក​។

0


ថ្ងៃនេះសូមបង្ហាញប្រិយមិត្ត EZCOOKINGMENU នូវរបៀបធ្វើ តុងយ៉ាំត្រី។ សូមអនុវត្តទាំងអស់គ្នា ជំហ៊ានដូចខាងក្រោម៖

គ្រឿងផ្សំ
1. ត្រីរ៉ស់ ១គីឡូកាត់ជាកង់ៗ
2. គល់ស្លឹកគ្រៃ ២ដើមហាន់បញ្ឆិត
3. ស្លឹកក្រូចសើច ៤សន្លឹក
4. គ្រឿងតុងយ៉ាំ ១កញ្ចប់
5. ផ្លែម្ទេសស្រស់ ៥គ្រាប់
6. ទឹកត្រី ១ស្លាបព្រាបាយ
7. អំបិល កន្លះស្លាបព្រាកាហ្វេ
8. ស្ករស កន្លះស្លាបព្រាកាហ្វេ
9. ប៊ីចេង បន្តិច
10. ម្សៅស៊ុប កន្លះស្លាបកាហ្វេ

វីធីធ្វើ
1. មុនដំបូងយកឆ្នាំងដាក់ដាំទឹកឲ្យពុះជាមុនសិន។
2. បន្ទាប់ពីទឹកពុះហើយត្រូវបង់ គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, គ្រឿងតុងយ៉ាំ, ម្សៅស៊ុប, ទឹកត្រី, អំបិល, ស្ករស, ប៊ីចេង, ម្ទេស និងត្រី (ដាក់ត្រីស្រស់ ឬក៍ចៀនឬបំពងឲ្យឆ្អិនក៍បានតាមដែលចូលចិត្ត)។
3. បន្ទាប់មកទុកឲ្យពុះម្តងទៀត សាកភ្លក់មើលស្ទើរអ្វីបន្ថែមតាមដែលចូលចិត្តជាការស្រេច៕


0

Thursday, August 4, 2016


ពិតជាវីកវាយណាស់សម្រាប់ថ្ងៃនេះ EZCOOKINGMENU សូមនាំមកជូន វិធីធ្វើសាគូ ញាត់ សាច់ជ្រូក ឬ មាន់។ សូមអនុវត្តដូចតទៅ៖

គ្រឿងផ្សំ៖
1. សាច់ជ្រូក ឬ សាច់ មាន់ ក៏បានតាមចំណូលចិត្ត ( លាង ទឹកអោយស្អាត យកទៅ ចិញ្ច្រាំ )
2. សាគូ យក ( ទៅត្រាំទឹក មួយ យប់ ឬ ក៏ត្រាំទឹកក្តៅ 5 ទៅ 6 ម៉ោង )
3. សណ្ដែកដីលីង ( យកទៅបុកអោយម៉ត់ )
4. ឆៃថូវផ្អែម ( យកទៅត្រាំទឹក បន្តិច ទេីប លាងទឹកអោយស្អាត រួចយកទៅចិញ្ច្រាំ )
5. ខ្ទឹមស . ខ្ទឹមក្រហម. គល់ជីវ៉ាន់ស៊ុយ ( កយទៅចិញ្ច្រាំ )
6. ស្គរស ឬ ស្គរត្នោត. បីចេង. ទឹកសីុអីុវ. ប្រេងល្ង. ប្រេងខ្យង.ម្រេចម៉ត់

វិធីធ្វើ៖
1. ដំបូង យកខ្ទះ ដាំប្រេងឆា អោយក្ដៅ 
2. ចាក់ ខ្ទឹមស ខ្ទឹមក្រហម គល់ជីវ៉ាន់ស៊ុយ ចូលលីងអោយឈ្ងុយ ដាក់សាច់ជ្រូកចិញ្ច្រាំ កូរអោយឆ្អិន បន្តិច 
3. ចាក់ឆៃថូូវ ដាក់ស្គរស ឬ ស្គរត្នោត ទឹកសីុអីុវ ប្រេងខ្យង ប្រេងល្ង ម្រេចម៉ត់ បីចេង រួចកូរអោយសព្វ ចាក់សណ្ដែកដីបុក ចូល ភ្លក់រសជាតិប្រៃផ្អែមល្មម ឆារហូតទាល់តែដាច់ទឹក ( អោយស្ងួតទឹក) ទេីបបិតភ្លេីង រួយយកគ្រឿងសាច់ដែលឆាទុកសំរាប់ធ្វេីស្នូលសូនតូចៗ ទុកមួយអន្លេីរ 
4. ស្រង់សាគូ ដែលត្រាំ ទឹកនោះ យកទៅ ចំរោះអោយស្ងួតទឹក រួចយកកាធុនមួយចាក់សាគូចូលដាក់ប្រេងឆា បន្តិច ច្របាច់ ម្សៅសាគូអោយស្អិតបន្តិច រួចយកមួយដុំៗល្មម លុញអោយសំប៉ែតៗ ទេីមយកស្នូលដែលសូនរួច មកដាក់ ហេីយសូនម្សៅសាគូអោយមូលៗ វិញ រួចយកទៅស្ងោ ឬ ចំហុយ ក៏បាន ជាការស្រេច 
5. ពេលឆ្អិន យេីង អាចញុំ ជាមួយ បន្លែរ សាឡាត់ .ជីវ៉ាន់ស៊ុយ. បន្ថែមជាមួយខ្ទឹមបំពង នឹងសណ្ដែកដីលីង រិតតែមានឱជារសឆ្ងាញ់

រូបភាព៖







0


ថ្ងៃនេះ​ EZCOOKINGMENU​ សូមណែនាំបងប្អូនទាំងអស់គ្នា នូវមុខម្ហូបស្ងោរម្តងវិញ គឺរបៀរស្ងោរម្រះ ញាត់មីស៊ួ និងសាច់ជ្រូកចិញ្ចាំ្រ។ តោះ!! ចាប់ផ្តើមអនុវត្តទាំងអស់គ្នាដូចតទៅ៖

គ្រឿងផ្សំ
1. ម្រះ២ផ្លែ(កាត់ជាកង់ៗ)
2. សាច់ជ្រូក២០០ក្រាម(សាច់បីជាន់)
3. មីស៊ួ(១ដុំតូចកាត់ជាកំណាត់ៗ)
4. ខ្ទឹមស៤កំពឹស
5. ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ
6. ស្ករស២ស្លាបព្រាកាហ្វេ
7. ប៊ីចេងឬម្សៅស៊ុប១ស្លាបព្រាកាហ្វេ
8. ទឹកត្រី១ស្លាបព្រាបាយ
9. អំបិល ឬ១ស្លាបព្រាកាហ្វេ
10. ស្លឹកខ្លឹម នឹងម្រេចបន្តិច
11. ទឹក១លីត្រ។

វិធីធ្វើ៖
1. យកម្រះមកកាត់ជា២ឬ៣កង់ទៅតាមផ្លែវែងឬខ្លី រួចយកឆ្គៀលគ្រាប់ចេញ។
2. បន្ទាប់មកយកវាទៅស្រុះទឹកក្ដៅបន្តិចដើម្បកាត់បន្ថយជាតិល្វីង។
3. យកសាច់ជ្រូកមកចិញ្ចាំ្រជាមួយបង្គាក្រៀម ខ្ទឹមអោយម៉ត់ រួចហើយដាក់ចាន ចាក់ទឺកស៊ីអ៊ីវចូល ម្រេច ប៊ីចេង ស្ករ មីស៊ួ ច្របល់អោយសព្វ រួចញាត់ចូលក្នុងម្រះ។
4. ដាក់ដាំអោយក្ដៅដោយបង់ ប៊ីចេង ស្ករ ទឹកត្រី អំបិលបន្តិច ដើម្បីអោយទឺកស៊ុបមានជាតិ ហើយដាក់ម្រះដែលញាត់រួចទៅស្ងោរប្រហែល១០នាទីរហូតដល់ឆ្អិន
5. រួចដួសដាក់ចានហើយរួចស្លឹកខ្ទឹមពីលើជាស្រេច


0

Author